មានផ្តល់សេវាកម្មជូនអតិថិជនដូចខាងក្រោម៖

១.ត្រួតពិនិត្យ និងបញ្ជាក់គម្រោងប្លង់ស្ថាបត្យកម្ម

យើងធានាថា គម្រោងប្លង់របស់អ្នកបានបំពេញតាមតម្រូវការផ្នែកច្បាប់ សុវត្ថិភាព និងបច្ចេកទេសទាំងអស់ដែលកំណត់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ជាមួយអ្នកបច្ចេកទេសដែលមានបទពិសោធន៍ច្រើនឆ្នាំ យើងធ្វើការត្រួតពិនិត្យនិងបញ្ជាក់ដោយឯករាជ្យ ស្វែងរកហានិភ័យដែលអាចកើតមានតាំងពីដំបូង ផ្តល់របាយការណ៍ និងអនុលោមភាព ដែលពង្រឹងការអនុម័តគម្រោង និងធានានូវការអនុវត្តដោយជោគជ័យ។

ស្វែងយល់បន្ថែម

២.ត្រួតពិនិត្យ និងបញ្ជាក់គម្រោងប្លង់គ្រឿងផ្គុំសំណង់

យើងធានាថា គម្រោងប្លង់គ្រឿងផ្គុំរបស់លោកអ្នក អនុលោមតាមបទប្បញ្ញត្តិ បច្ចេកទេសសំណង់ និងការអនុវត្តល្អបំផុត។ ជាមួយអ្នកជំនាញដែលមានបទពិសោធន៍យូរឆ្នាំ យើងផ្តល់នូវការផ្ទៀងផ្ទាត់ឯករាជ្យ សុក្រិត្យភាព បង្កើនសុវត្ថិភាព និងភាពធន់ ព្រមទាំងផ្តល់របាយការណ៍ស្តីពីការត្រួតពិនិត្យនិងបញ្ជាក់សំណង់ និងអនុលោមភាពដែលកាត់បន្ថយហានិភ័យ និងគាំទ្រដល់ការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងអនុលោមទៅតាមច្បាប់ស្តីពីសំណង់កម្ពុជាជាធរមាន។

ស្វែងយល់បន្ថែម

៣.ត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពសំណង់

យើងខ្ញុំត្រួតពិនិត្យគ្រប់ទិដ្ឋភាពនៃការសាងសង់របស់អ្នក — ចាប់ពីគ្រឹះរហូតដល់ការបញ្ចប់ — ដោយធានាថាវាបំពេញតាមបទប្បញ្ញត្តិរបស់កម្ពុជា និងស្តង់ដារសុវត្ថិភាពអន្តរជាតិ។

ស្វែងយល់បន្ថែម

៤.ត្រួតពិនិត្យនិងវាយតម្លៃការងារសាងសង់

ពួកយើងធានាថាការសាងសង់គម្រោងរបស់អ្នក ចាប់ពីដំណាក់កាលសាងសង់គ្រឹះ រហូតដល់បញ្ចប់គម្រោងទាំងមូល អនុលោមទៅតាមបទប្បញ្ញត្តិបច្ចេកទេស ស្តង់ដាកម្ពុជា និងបទប្បញ្ញត្តិជាធរមាន។

ស្វែងយល់បន្ថែម

៦.ត្រួតពិនិត្យនិងបញ្ជាក់កាងារជួសជុលសំណង់

យើងធ្វើការត្រួតពិនិត្យនិងលិខិតបញ្ជាក់ទទួលស្គាល់ការងារជួសជុលសំណង់ ប្រព័ន្ធគ្រឿងផ្គុំ បច្ចេកទេសនៃការជួសជុល ប្រកបដោយភាពរឹងមាំ និងសោភ័ណភាព

ស្វែងយល់បន្ថែម

៧.ត្រួតពិនិត្យនិងបញ្ជាក់កាងាររុះរើសំណង់

ការងាររុះរើទាមទារនូវសុវត្ថិភាពខ្ពស់ និងការគ្រប់គ្រងសំណល់ឲ្យបានត្រឹមត្រូវ អនុវត្តតាមលំដាប់លំដោយបច្ចេកទេស ដោយមិនប៉ះពាល់ដល់រចនាសម្ព័ន្ធជុំវិញ ឬសំណង់អ្នកជិតខាង។

ស្វែងយល់បន្ថែម

៨.កោសល្យវិច័យសំណង់

យើងមានបុគ្គលិកដែលមានជំនាញសិក្សា ស្រាវជ្រាវ ពិនិត្យ និងវិភាគយ៉ាងល្អិតល្អន់ទៅលើសំណង់ ដើម្បីស្វែងរក មូលហេតុនៃបញ្ហា ឬការខូចខាតផ្សេងៗ ដែលបានកើតឡើងលើរចនាសម្ព័ន្ធអគារផ្សេងៗ

ស្វែងយល់បន្ថែម

៩.សម្របសម្រួលគម្រោងប្លង់

ការសម្របសម្រួលគម្រោងប្លង់ គឺជាដំណើរការគ្រប់គ្រង ផ្ទៀងផ្ទាត់ និងតម្រូវការរវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាថា ប្លង់ស្ថាបត្យកម្ម ប្លង់គ្រឿងផ្គុំ និងប្លង់ប្រព័ន្ធទឹក-ភ្លើង-ម៉ាស៊ីនត្រជាក់ ស៊ីសង្វាក់គ្នា ១០០% មិនជាន់គំនិតគ្នា និងអាចយកទៅសាងសង់ជាក់ស្តែងបានដោយគ្មានបញ្ហា។

ស្វែងយល់បន្ថែម

ជឿជាក់លើបទពិសោធន៍របស់យើង

ដំបូងគេនៅកម្ពុជា

ជាក្រុមហ៊ុនដំបូងគេនៅកម្ពុជា ដែលទទួលបានអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ទូទៅ កម្រិត១ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី ៣១ ធ្នូ ២០២១។

គុណភាពសេវាកម្ម

គុណភាពគម្រោងសំណង់របស់អ្នកស្របនឹងក្រមសំណង់ជាតិ ស្តង់ដាកម្ពុជា បទប្បញ្ញតិ្តរបស់ក្រសួង និងបទដ្ឋានបច្ចេកទេសជាតិ និងអន្តរជាតិ។

បណ្តុំទៅដោយអ្នកជំនាញ

ស្ថាបត្យករ និងវិស្វករសុទ្ធតែជាអ្នកមានជំនាញ និងបទពិសោធន៍ច្រើនឆ្នាំ និងត្រូវបានទទួលស្គាល់ដោយអ្នកអភិវឌ្ឍន៍ឧស្សាហកម្មសំណង់។

សេវាកម្មឈានមុខ

ជាង ១ ៥០០ គម្រោងត្រូវបានត្រួតពិនិត្យ ផ្តល់អនុលោមភាព។

ទីតាំងគម្រោង...

ខាងក្រោមនេះជាគម្រោងធំៗមួយចំនួនក្នុងចំណោមអតិថិជនទាំងអស់របស់យើង

ចង់ដឹងថាតើពួកយើងអាចជួយលោកអ្នកបានដោយរបៀបណាទេ?

ទំនាក់ទំនងពួកយើងតាម

077 947 772​

រូបភាពនិងសកម្មភាពមួយចំនួនដែលទាក់ទងនឹងការការពារគម្រោង
និងការចុះការដ្ឋាន

សង្ខេបទម្រង់បែបបទការងាររបស់យើង

01

ឆែកឯកសារដែលត្រូវការដំណាក់កាលបឋម

02

ចាត់តាំងគម្រោងទៅកាន់អ្នកជំនាញបច្ចេកទេស

03

ធ្វើការត្រួតពិនិត្យនិងបញ្ជាក់ដោយអ្នកជំនាញ

04

រៀបចំសៀវភៅប្លង់ របាយការណ៍ និងអនុលោមភាព

ពួកយើងមានអ្នកបច្ចេកទេសដែលប្រកបទៅដោយបទពិសោធន៍យូរឆ្នាំ និងផ្តល់ដំណោះស្រាយមានប្រសិទ្ធភាពជូនលោកអ្នក!

ដំណឹង និងព្រឹត្តិការណ៍ថ្មីៗ​

តាមដានសកម្មភាពរបស់ពួកយើង