៥.សម្របសម្រួលគម្រោងប្លង់
យើងមានបុគ្គលិកជំនាញដែលអាចសម្របសម្រួលគម្រោងប្លង់សំណង់ ទៅតាមគោលបំណងអភិវឌ្ឍសំណង់របស់អតិថិជន។
ដំណោះស្រាយកង្វល់របស់អ្នកជាជំនាញរបស់យើង
យើងធានាថាគម្រោងប្លង់របស់អ្នកបំពេញគ្រប់តម្រូវការ បទប្បញ្ញត្តិ គោលការណ៍សុវត្ថិភាព និងបទដ្ឋានបច្ចេកទេស
ធានាថាគម្រោងប្លង់អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ
សម្របសម្រួលគម្រោងប្លង់ឱ្យឆ្លើយតបនឹងបទប្បញ្ញត្តិនគរូបនីយកម្ម, បទប្បញ្ញត្តិបច្ចេកទេស, ស្តង់ដាកម្ពុជា និងបទប្បញ្ញត្តិជាធរមានផ្សេងទៀត ។
បង្កើនប្រសិទ្ធភាព និងកាត់បន្ថយកំហុស
រៀបចំសម្របសម្រួលឯកសារគម្រោងប្លង់ទាំងអស់ឱ្យមានរបៀបរៀបរយ កាត់បន្ថយកំហុសនគរូបនីយកម្ម និងកំហុសបច្ចេកទេស
ការសន្សំសំចៃ
សម្របសម្រួលគម្រោងប្លង់គ្រប់ប្រភេទសំណង់បានឆាប់រហ័ស ជួយសន្សំសំចៃពេលវេលា និងថវិការជូនអតិថិជន
ធានាការស្នើសុំលិខិតអនុញ្ញាតសាងសង់
កាត់បន្ថយអត្រាបដិសេធលើការស្នើសុំលិខិតអនុញ្ញាតពីអាជ្ញាធរ បញ្ចៀសការបដិសេធឬការទាមទារកែតម្រូវគម្រោងប្លង់ច្រើនដងឡើងវិញ
ការពិនិត្យគុណភាពដោយម៉ត់ចត់
បន្ទាប់ពីការសម្របសម្រួល គម្រោងប្លង់នឹងត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ មុនពេលបញ្ជូនទៅអតិថិជន ធានាបានភាពត្រឹមត្រូវ គុណភាព និងទំនុកចិត្ត
អ្នកជំនាញមានបទពិសោធន៍ច្រើនឆ្នាំ
បណ្តុំទៅដោយអ្នកជំនាញដែលមានបទពិសោធន៍ក្នុងវិស័យសំណង់ និងនគរូបនីយកម្ម
ខាងក្រោមនេះជាគម្រោងធំៗមួយចំនួនក្នុងចំណោមអតិថិជនទាំងអស់របស់យើង