ក្រុមហ៊ុន ដែននគរ ឯ.ក ទទួលលិខិតថ្លែងអំណរគុណ

2025-12-02
ក្រុមហ៊ុន ដែននគរ ឯ.ក ទទួលលិខិតថ្លែងអំណរគុណក្នុងនាមជាអ្នកឧបត្ថម្ភកម្រិត ៣ (Silver Sponsor)

ក្រុមហ៊ុន ដែននគរ ឯ.ក មានកិត្តិយសទទួលបានលិខិតថ្លែងអំណរគុណ ពី ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមជាអ្នកឧបត្ថម្ភកម្រិត ៣ (Silver Sponsor) នៃពិព័រណ៍ឧស្សាហកម្មសំណង់-ផលិតភាពកម្ពុជា ដែលរៀបចំឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៨ វិច្ឆិកា ២០២៥ ដល់ថ្ងៃទី១ ធ្នូ ២០២៥។