អបអរសាទរពិធីបញ្ចប់ការសាងសង់គ្រោងអគារ គម្រោង M-TOWER

2026-07-12

គម្រោង M-TOWER ពីគំនូសប្លង់នៅលើក្រដាស រហូតមកដល់ការលេចចេញជារូបរាងដ៏រឹងមាំ និងខ្ពស់ត្រដែត! ថ្ងៃនេះ ក្រុមការងារ ដែននគរ បានចូលរួមការបញ្ចប់ការសាងសង់គ្រោងអគារទាំងមូលជាស្ថាពរ។ សូមអរគុណដល់ដៃគូសហការ និងក្រុមការងារគ្រប់ផ្នែក ដែលបានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដោយមិនខ្លាចនឿយហត់។

សេវាកម្មដែលក្រុមហ៊ុនដែននគរផ្តល់ជូនគម្រោង M-Tower មានដូចជា៖

- ត្រួតពិនិត្យនិងបញ្ជាក់គម្រោងប្លង់ស្ថាបត្យកម្ម

គម្រោងប្លង់ស្ថាបត្យកម្ម បានអនុលោមតាមតាមបទប្បញ្ញត្តិ រៀបចំដែនដី និងនគរូបនីយកម្ម បទប្បញ្ញាត្តិបច្ចេកទេសសំណង់ ស្តង់ដាកម្ពុជា និងគោលការណ៍ណែនាំបច្ចេកទេសជាធរមាន

ម្ចាស់បានយកប្រើប្រាស់សម្រាប់ការស្នើសុំលិខិតអនុញ្ញាតសាងសង់

- ត្រួតពិនិត្យនិងបញ្ជាក់គម្រោងប្លង់គ្រឿងផ្គុំសំណង់

គម្រោងប្លង់គ្រឿងផ្គុំនេះមាន សុវត្ថិភាពគ្រប់គ្រាន់ អនុលោមតាម បទប្បញ្ញត្តិបច្ចេកទេសសំណង់ ស្តង់ដាកម្ពុជា គោលការណ៍ណែនាំបច្ចេកទេស និង បទប្បញ្ញត្តិបច្ចេកទេសជាធរមានដទៃទៀត ព្រមទាំងបទដ្ឋានបច្ចេកទេសសំណង់ដែលបានកំណត់យកសម្រាប់ការត្រួតពិនិត្យ

- ត្រួតពិនិត្យនិងបញ្ជាក់លើការងារសាងសង់

ការសាងសង់នេះមានផែនការត្រឹមត្រូវច្បាស់លាស់ដោយគិតពី គុណភាពសំណង់ សុវត្ថិភាព អនាម័យ ពេលសាងសង់ ផលប៉ះពាល់សំណង់ជាប់ព្រំ ។ មានរបាយការណ៍សុវត្ថិភាពប្រចាំថ្ងៃ តេស្តគុណភាពពេលសាងសង់ តេស្តសុវត្ថិភាព ឧបករណ៍ គ្រឿចក្រ សម្រាប់ការសាងសង់ជាប្រចាំ ។

ម្ចាស់មានទំនុកចិត្តលើការងារសាងសង់ប្រកបដោយសុវត្ថិភាព អនាម័យ ពិសេស គុណភាព និង សុវត្ថិភាពសំណង់សម្រាប់ការប្រើប្រាស់ ។

ជាមួយនឹងរបាយការណ៍ត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់នេះ ម្ចាស់អាចប្រើសម្រាប់ការស្នើសុំ វិញ្ញាបនបត្រប្រើប្រាស់សំណង់