សេវាកម្មត្រួតពិនិត្យនិងបញ្ជាក់គម្រោងប្លង់ស្ថាបត្យកម្ម
អតិថិជនស្នើសុំលិខិតអនុញ្ញាតសាងសង់
ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ លោកនាយកបច្ចេកទេស លោកប្រធានស្ថាបត្យកម្ម និងលោកប្រធានផ្នែកគ្រឿងផ្គុំសំណង់នៃក្រុមហ៊ុន ដែននគរ បានចូលរួមកិច្ចប្រជុំការពារគម្រោង ស្នើសុំសាងសង់អគាររោងចក្រផលិតវត្ថុអនុស្សាវរីយ៍ របស់អតិថិជន ស្ថិតនៅក្បាលដីលេខ ០៧៦៤ ភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពប្រធានអង្គប្រជុំ លោកជំទាវ ទិត្យ ច័ន្ទតារីន អនុរដ្ឋលេខាធិការ។ ជាលទ្ធផល អង្គប្រជុំសម្រេចឯកភាពផ្តល់លិខិតអនុញ្ញាតសាងសង់ជូនម្ចាស់គម្រោងតាមសំណើរ តែម្ចាស់ត្រូវបំពេញបន្ថែម ច្រកចេញចូល និងអគារតម្រូវការផ្សេងៗទៀតតាមអគ្គនាយកដ្ឋានសំណង់ជម្រាបជូនក្នុងលិខិតអនុញ្ញាតិសាងសង់។











