សេវាកម្មត្រួតពិនិត្យនិងបញ្ជាក់គម្រោងប្លង់ស្ថាបត្យកម្ម និងគ្រឿងផ្គុំសំណង់
អតិថិជនស្នើសុំលិខិតអនុញ្ញាតសាងសង់
នៅថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥ លោកប្រធានស្ថាបត្យកម្ម និងបុគ្គលិកផ្នែកស្ថាបត្យកម្មនៃក្រុមហ៊ុន ដែននគរ បានចូលរួមកិច្ចប្រជុំការពារគម្រោង ស្នើសុំកែសម្រួលប្លង់ស្ថាបត្យកម្ម និងសាងសង់បន្ថែមជាន់ អគារពហុមុខងារ ស្ថិតនៅក្បាលដីលេខ ៦៤៤៨ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពប្រធានអង្គប្រជុំ លោកជំទាវ ទេព បូរ៉ាមីន រដ្ឋលេខាធិការ។ ជាលទ្ធផល អង្គប្រជុំសម្រេចឯកភាពផ្តល់លិខិតអនុញ្ញាតកែសម្រួលប្លង់ស្ថាបត្យកម្ម ជូនម្ចាស់សំណង់តាមសំណើរ។











