បណ្ឌិត យាន ហម
នាយកប្រតិបត្តិ
បទពិសោធន៍ការងារ
មានបទពិសោធន៍ជិត៣០ឆ្នាំ ជាមួយក្រុមហ៊ុនលំដាប់ពិភពលោកដូចជា BAT, JTI, PMI និង Unilever ។
លោកមានបទពិសោធន៍ជាមួយទីផ្សារទាំងក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសដូចជា ប្រទេសឡាវ ប្រទេសនេប៉ាល់ និងបណ្តាលប្រទេសមួយចំនួនទៀត ។
លោកត្រូវបានទទួលស្គាល់ថាជាអ្នកដឹកនាំដែលមានសមត្ថភាព ការប្តេជ្ញាចិត្តខ្ពស់ និងជំនះការលំបាកក្នុងការដឹកនាំកសាង និងសម្រេចបាននូវលទ្ធផលជាច្រើន។ លោកបានអនុវត្តដោយជោគជ័យក្នុងការបង្កើត និងអភិវឌ្ឍក្រុមហ៊ុនក្នុងស្រុកចំនួន ២ ពីដំណាក់កាលចាប់ផ្តើម រហូតទទួលបានជោគជ័យត្រចះត្រចង់ និងបានចូលរួមដាំគ្រឹះរឹងមាំសម្រាប់ឧស្សាហកម្មថ្នាំជក់នៅកម្ពុជា។





