ត្រួតពិនិត្យ និងបញ្ជាក់
ប្លង់គ្រឿងផ្គុំសំណង់

យើងធានាថា គម្រោងប្លង់គ្រឿងផ្គុំរបស់អ្នក អនុលោមតាមតម្រូវការបទប្បញ្ញត្តិ និងការអនុវត្តល្អបំផុត។ ជាមួយអ្នកជំនាញដែលមានការទទួលស្គាល់ យើងផ្តល់នូវការផ្ទៀងផ្ទាត់ឯករាជ្យ បង្កើនសុវត្ថិភាព និងភាពធន់ ព្រមទាំងផ្តល់របាយការណ៍និងអនុលោមភាព ដែលកាត់បន្ថយហានិភ័យ និងគាំទ្រដល់ការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងអនុលោមទៅតាមច្បាប់។

កង្វល់របស់អ្នកជាជំនាញរបស់យើង​

យើងធានាថាគម្រោងប្លង់គ្រឿងផ្គុំរបស់អ្នកបំពេញគ្រប់តម្រូវការ បទប្បញ្ញត្តិ គោលការណ៍សុវត្ថិភាព និងបទដ្ឋានបច្ចេកទេស

ការអនុលោមតាមបទប្បញ្ញត្តិ និងការអនុលោមតាមក្រម

ការផ្ទៀងផ្ទាត់ប្លង់គ្រឿងផ្គុំសំណង់ជាមួយនឹងក្រមសំណង់ជាតិ ស្តង់ដាកម្ពុជា និងបទប្បញ្ញត្តិរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ការវាយតម្លៃសុច្ចរិតភាពនៃគ្រឿងផ្គុំ

ការវាយតម្លៃលម្អិតនៃការគណនាបន្ទុក លក្ខណៈបច្ចេកទេសនៃសម្ភារៈ និងវិធីសាស្ត្ររចនា ដើម្បីបញ្ជាក់ពីភាពរឹងមាំ ស្ថេរភាព និងភាពធន់នៃប្លង់គ្រឿងផ្គុំ។

ការស្វែងរកកំហុស និងភាពមិនស៊ីសង្វាក់គ្នា

ការកំណត់អត្តសញ្ញាណភាពមិនស៊ីសង្វាក់គ្នា ការលុបចោល និងទំនាស់បច្ចេកទេសដែលអាចធ្វើឱ្យប៉ះពាល់ដល់គុណភាព ឬសុវត្ថិភាពសំណង់។

ការផ្ទៀងផ្ទាត់ដោយឯករាជ្យ និងមានការទទួលស្គាល់

ការបញ្ជាក់ដោយវិស្វករគ្រឿងផ្គុំដែលមានអាជ្ញាប័ណ្ណ ផ្តល់ការធានាដោយមិនលំអៀងសម្រាប់ភាគីពាក់ព័ន្ធគម្រោង និងអាជ្ញាធរដែលអនុម័ត។

ការគ្រប់គ្រងហានិភ័យ និងចំណាយ

ការរកឃើញ​ចំណុចខ្វះខាត​ក្នុងប្លង់គ្រឿងផ្គុំ​តាំងពីដំបូង​ជួយការពារ​ហានិភ័យនៃគម្រោងប្លង់ ការសិក្សាប្លង់ឡើងវិញ​ដែលត្រូវចំណាយច្រើន ការពន្យារពេល​សាងសង់ និងជម្លោះ​ផ្នែក​បទប្បញ្ញត្តិ។

សំណើសុំសាងសង់ឆាប់ទទួលបានការអនុម័ត

ការផ្តល់របាយការណ៍គ្រប់ជ្រុងជ្រោយជាមួយនឹងអនុសាសន៍កែតម្រូវ ដែលមានការទទួលស្គាល់ ដើម្បីគាំទ្រដល់ការអនុម័ត និងការអនុវត្តគម្រោងដោយទៅរលូន។

ក្នុងចំណោមអតិថិជនរបស់យើង

ចង់ដឹងថាតើពួកយើងអាចជួយលោកអ្នកបានដោយរបៀបណាទេ?

ហៅមកពួកយើង

023 234 888