សេវាកម្មត្រួតពិនិត្យនិងបញ្ជាក់គម្រោងប្លង់ស្ថាបត្យកម្ម និងគ្រឿងផ្គុំសំណង់
អតិថិជនត្រូវស្នើសុំលិខិតអនុញ្ញាតសាងសង់
នៅថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកនាយកបច្ចេកទេស លោកប្រធានផ្នែកស្ថាបត្យកម្ម និងលោកប្រធានផ្នែកគ្រឿងផ្គុំសំណង់ បានចូលរួមកិច្ចប្រជុំការពារគម្រោងសាងសង់អគាររោងចក្រកែច្នៃអាលុយមីញ៉ូមរបស់អតិថិជន ដែលមានទីតាំងស្ថិតនៅក្បាលដីលេខ០៧៦២ ភូមិរវៀង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។
កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពសហប្រធានអង្គប្រជុំ ឯកឧត្តម រ័ត្ន វីរៈ រដ្ឋលេខាធិការ និងឯកឧត្តម សុខ គាង រដ្ឋលេខាធិការ។ ជាលទ្ធផល អង្គប្រជុំសម្រេចឯកភាពផ្តល់លិខិតអនុញ្ញាតសាងសង់ជូនម្ចាស់គម្រោងតាមសំណើរ។











