សេវាកម្មត្រួតពិនិត្យនិងបញ្ជាក់គម្រោងប្លង់ស្ថាបត្យកម្ម និងគ្រឿងផ្គុំសំណង់
អតិថិជនស្នើសុំលិខិតអនុញ្ញាតសាងសង់
នៅថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកប្រធានក្រុមហ៊ុន លោកប្រធានផ្នែកគ្រឿងផ្គុំសំណង់ និងបុគ្គលិកផ្នែកស្ថាបត្យកម្មនៃក្រុមហ៊ុន ដែននគរ បានចូលរួមកិច្ចប្រជុំការពារគម្រោងសាងសង់អគារពហុមុខងាររបស់អតិថិជន ដែលមានទីតាំងស្ថិតនៅក្បាលដីលេខ ១៧៧៥ ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពប្រធានអង្គប្រជុំ ឯកឧត្តម ថេង ច័ន្ទ សង្វារ រដ្ឋលេខាធិការ។ ជាលទ្ធផល អង្គប្រជុំសម្រេចឯកភាពផ្តល់លិខិតអនុញ្ញាតសាងសង់ ជូនម្ចាស់សំណង់តាមសំណើរ។











