កិច្ចប្រជុំការពារគម្រោងអគារសាលារៀន

សេវាកម្មត្រួតពិនិត្យនិងបញ្ជាក់គម្រោងប្លង់ស្ថាបត្យកម្ម និងគ្រឿងផ្គុំសំណង់

អតិថិជនត្រូវស្នើសុំលិខិតអនុញ្ញាតសាងសង់

នៅថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥ លោកនាយកបច្ចេកទេស លោកប្រធានផ្នែកស្ថាបត្យកម្ម និងលោកប្រធានផ្នែកគ្រឿងផ្គុំសំណង់បានចូលរួមកិច្ចប្រជុំការពារគម្រោងអគារសាលារៀនរបស់អតិថិជន ដែលមានទីតាំងស្ថិតនៅក្បាលដីលេខ ០០០៧ និង លេខAXI ០០០៣២ ភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពសហប្រធានអង្គប្រជុំ ឯកឧត្តម រ័ត្ន វីរៈ រដ្ឋលេខាធិការ និងលោកជំទាវ ទិត្យ ច័ន្ទតារីន រដ្ឋលេខាធិការ។ ជាលទ្ធផល អង្គប្រជុំសម្រេចឯកភាពផ្តល់លិខិតអនុញ្ញាតសាងសង់ជូនម្ចាស់គម្រោងតាមសំណើរ។

គម្រោងដទៃទៀត