អំពីដែននគរ
ស្វែងយល់បន្ថែមអំពីយើង
ប្រវត្តិ
ទស្សនវិស័យ
បេសកកម្ម
គុណតម្លៃ
ប្រវត្តិ
គុណភាព. ទំនុកចិត្ត. លទ្ធផល.
បង្កើតឡើងនៅឆ្នាំ ២០២២, ក្រុមហ៊ុនដែននគរ ឯ.ក ក្លាយខ្លួនយ៉ាងលឿនទៅជាក្រុមហ៊ុនឈានមុខ និងប្រកបដោយទំនុកចិត្តក្នុងវិស័យសំណង់នៅកម្ពុជា ក៏មិនត្រឹមតែជាក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណដំបូងគេនោះទេ ប៉ុន្តែដែននគរ ប្រកបការងារដោយវិជ្ជាជីវៈខ្ពស់ ថ្នាក់ដឹកនាំជំនាញបច្ចេកទេស និងបទពិសោធន៍ច្បាស់លាស់ក្នុងវិស័យសំណង់។
ភាពខុសគ្នានេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងចំពោះសុវត្ថិភាព ចេរភាព គុណភាព និងការអនុលោមតាមច្បាប់នៅក្នុងគម្រោងនីមួយៗដែលយើងត្រួតពិនិត្យ។
1
នៅប្រទេសកម្ពុជា
ទស្សនវិស័យ
ក្លាយជាដៃគូដ៏មានទំនុកចិត្ត និងនវានុវត្តន៍បំផុតនៅកម្ពុជា ក្នុងការធានាសុវត្ថិភាព គុណភាព សោភ័ណភាព នៃគម្រោងប្លង់ស្ថាបត្យកម្ម និងគ្រឿងផ្គុំសំណង់ ព្រមទាំងការត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពសំណង់ រួមបញ្ចូលទាំងការងារត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់ ដើម្បីអភិវឌ្ឍសំណង់ដោយចីរភាពប្រកបដោយភាពច្នៃប្រឌិតខ្ពស់។
បេសកកម្ម
ក្រុមហ៊ុន ដែននគរ ឯ.ក មានបេសកកម្មក្នុងការផ្តល់សេវាកម្មត្រួតពិនិត្យ និងបញ្ជាក់ប្លង់ស្ថាបត្យកម្ម ប្លង់គ្រឿងផ្គុំសំណង់ និងត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពសំណង់ ពីអ្នកជំនាញវិជ្ជាជីវៈ និងឯករាជ្យ ដោយគោរពតាមបទបប្បញ្ញត្តិរៀបចំដែនដី និងនគររូបនីយកម្មសំណង់ ស្តង់ដាកម្ពុជា និងគោលការណ៍ណែនាំបច្ចេកទេសជាធរមាន។
គុណតម្លៃ
សុចរិតភាព និងអព្យាក្រឹតភាព
ឧត្តមភាព និងភាពហ្មត់ចត់
សុវត្ថិភាព និងទំនួលខុសត្រូវ
ការសហការ និងភាពជាដៃគូ
ការច្នៃប្រឌិត និងការបន្តសូត្រជាប្រចាំ
ហេតុអ្វីត្រូវជ្រើសរើសពួកយើង?
ទំនុកចិត្ត
ដោយមានអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ទូទៅ កម្រិត១ ដំបូងគេនៅកម្ពុជា
ប្រកាន់ភ្ជាប់សុវត្ថិភាព
ផ្តោតអាទិភាពលើស្តង់ដាសុវត្ថិភាពខ្ពស់បំផុត ដើម្បីការពារ អាយុជីវិត ទ្រព្យសម្បត្តិ និងការវិនិយោគ
ធានាគុណភាព
ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ធានាអនុលោមភាព ស្ថេរភាព និងដំណើរការរលូនក្នុងរាល់គម្រោង
កំណត់ត្រាជោគជ័យ
ទុកចិត្តដោយក្រុមហ៊ុនអភិវឌ្ឍ សាងសង់ ស្ថាបត្យករ វិស្វករ ជាច្រើនក្នុងវិស័យសំណង់កម្ពុជាតាំងពីឆ្នាំ២០២២
ខាងក្រោមនេះជាគម្រោងធំៗមួយចំនួនក្នុងចំណោមអតិថិជនទាំងអស់របស់យើង





