ក្រុមហ៊ុន ដែននគរ រៀបចំវគ្គបណ្តុះបណ្តាលដល់បុគ្គលិក

2025-09-09
វគ្គបណ្តុះបណ្តាលស្តីពីប្រសិទ្ធភាពទំនាក់ទំនងនៅកន្លែងការងារ
នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ផ្នែករដ្ឋបាល និងធនធានមនុស្សនៃក្រុមហ៊ុន ដែននគរ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ប្រសិទ្ធភាពទំនាក់ទំនងនៅកន្លែងការងារជូនបុគ្គលិកមកពីគ្រប់ផ្នែកចំនួន ១៣ នាក់។