សេវាកម្មត្រួតពិនិត្យនិងបញ្ជាក់គម្រោងប្លង់ប្លង់ស្ថាបត្យកម្ម និងគ្រឿងផ្គុំសំណង់
អតិថិជនស្នើសុំលិខិតអនុញ្ញាតសាងសង់
នៅថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០២៥ លោកប្រធានផ្នែកស្ថាបត្យកម្ម និងលោកប្រធានផ្នែកគ្រឿងផ្គុំសំណង់នៃក្រុមហ៊ុន ដែននគរ បានចូលរួមកិច្ចប្រជុំការពារគម្រោងអគាររោងចក្រផលិតមីរបស់អតិថិជន ដែលមានទីតាំងស្ថិតនៅក្បាលដីលេខ៣៥៥២ ភូមិភានសា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពប្រធានអង្គប្រជុំ ឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការ។ ជាលទ្ធផល អង្គប្រជុំសម្រេចឯកភាពផ្តល់លិខិតអនុញ្ញាតសាងសង់ជូនម្ចាស់សំណង់តាមសំណើរ។











