កិច្ចប្រជុំការពារគម្រោងសាងសង់អគារសាលារៀន

សេវាកម្មត្រួតពិនិត្យនិងបញ្ជាក់គម្រោងប្លង់ស្ថាបត្យកម្ម និងគ្រឿងផ្គុំសំណង់

អតិថិជនត្រូវស្នើសុំលិខិតអនុញ្ញាតសាងសង់

នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ លោកលោកប្រធានផ្នែកស្ថាបត្យកម្ម និងបុគ្គលិកផ្នែកស្ថាបត្យកម្មនៃក្រុមហ៊ុន ដែននគរ បានចូលរួមកិច្ចប្រជុំការពារគម្រោងអគារសាលារៀនរបស់អតិថិជន ដែលមានទីតាំងស្ថិតនៅក្បាលដីលេខ​​១០៨៥ ភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពប្រធានអង្គប្រជុំ ឯកឧត្តម រ័ត្ន វីរៈ រដ្ឋលេខាធិការ។ ជាលទ្ធផល អង្គប្រជុំសម្រេចឯកភាពផ្តល់លិខិតអនុញ្ញាតសាងសង់ជូនម្ចាស់សំណង់តាមសំណើរ ប៉ុន្តែតម្រូវអោយម្ចាស់សំណង់ត្រូវធ្វើកិច្ខសន្យាចំពោះក្បាលដីលេខ១០៨៦ (ដីម្ចាស់សំណង់) ដើម្បីប្រើប្រាស់ជាចំណតរបស់សាលា ដោយមិនត្រូវប្រើប្រាស់ជាគោលដៅផ្សេង។

គម្រោងដទៃទៀត