កិច្ចប្រជុំការពារគម្រោងស្នើសុំកែសម្រួលប្លង់និងសាងសង់បន្ថែមអគាររោងចក្រកាត់ដេរ

សេវាកម្មត្រួតពិនិត្យនិងបញ្ជាក់គម្រោងប្លង់ស្ថាបត្យកម្ម

អតិថិជនស្នើសុំលិខិតអនុញ្ញាតសាងសង់

នៅថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ លោកប្រធានផ្នែកស្ថាបត្យកម្ម និងបុគ្គលិកផ្នែកស្ថាបត្យកម្មនៃក្រុមហ៊ុន ដែននគរ បានចូលរួមកិច្ចប្រជុំការពារគម្រោងស្នើសុំកែសម្រួលប្លង់និងសាងសង់បន្ថែមអគាររោងចក្ររបស់អតិថិជន ដែលមានទីតាំងស្ថិតនៅក្បាលដីលេខ០៩១៧ ភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពប្រធានអង្គប្រជុំ ឯកឧត្តម សួន សូផា រដ្ឋលេខាធិការ។ ជាលទ្ធផល អង្គប្រជុំសម្រេចឯកភាពផ្តល់លិខិតអនុញ្ញាតសាងសង់ជូនម្ចាស់សំណង់តាមសំណើរ។

គម្រោងដទៃទៀត