កិច្ចប្រជុំការពារគម្រោងប្រើប្រាស់សំណង់អគាររោងចក្រកាត់ដេរសម្លៀកបំពាក់ពេទ្យ ស្រោមជើង ស្រោមដៃ មួក របាំងមុខ និងម៉ាស

សេវាកម្មត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពសំណង់

អតិថិជនត្រូវការស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់

នៅថ្ងៃសុក្រ ទី៥ ខែកញ្ញា ឆ្នាំ២០២៥ លោកលោកប្រធានផ្នែកស្ថាបត្យកម្ម និងលោកប្រធានផ្នែកគ្រឿងផ្គុំសំណង់នៃក្រុមហ៊ុន ដែននគរ បានចូលរួមកិច្ចប្រជុំការពារគម្រោងអគាររោងចក្រកាត់ដេរសម្លៀកបំពាក់ សម្លៀកបំពាក់ពេទ្យ ស្រោមជើង ស្រោមដៃ មួក របាំងមុខពេទ្យ និងម៉ាសពេទ្យ (វេជ្ជសាស្រ្ត) ស្ថិតនៅក្បាលដីលេខ ១៩០៣ និងលេខ ១៩០៤ ភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ របស់អតិថិជន ដែលមានទីតាំងស្ថិតនៅក្បាលដីលេខ​​១០៨៥ ភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពប្រធានអង្គប្រជុំ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ។ ជាលទ្ធផល អង្គប្រជុំសម្រេចឯកភាពផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ជូនម្ចាស់សំណង់តាមសំណើរ។

គម្រោងដទៃទៀត