ពីធីនេះធ្វើឡើងក្រោមអធិបតីភពលោកបណ្ឌិត យាន ហម ជានាយកប្រត្តិបត្តិក្រុមហ៊ុនដែននគរ ឯ.ក ជាមួយលោក សោម វុទ្ធី ជាប្រធានក្លឹបស្ថាបត្យករ និងអ្នកសាងសង់ ហៅកាត់ថា អេស៊ីស៊ី ក្នុងគោលបំណងបង្កើតកិច្ចសហការណ៍យ៉ាងស្អិតរមួតលើការផ្តល់សេវាកម្មត្រួតពិនិត្យ និងបញ្ជាក់ប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្គុំសំណង់ និង ត្រួតពិនិត្យគុណភាព និងសុវត្ថិភាពសំណង់ ពីអ្នកជំនាញវិជ្ជាជីវៈ និងឯករាជ្យ ដោយគោរពតាមបទប្បញ្ញត្តិរៀបចំដែនដី និងនគររូបនីយកម្មសំណង់ ស្តង់ដាកម្ពុជា និងគោលការណ៍ណែនាំបច្ចេកទេសជាធរមាន ដើម្បីលើកស្ទួយ និងជម្រុញវិស័យសំណង់នៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ផងដែរ។
គួរបញ្ជាក់ផងដែរថា ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា បានប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ៣ រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
